ប្រវត្តិនាយកដ្ឋានវិទ្យុទាក់ទង
-អង្គភាពវិទ្យុទាក់ទងបានចាប់បដិសន្ធិនៅឆ្នាំ ១៩៨៧ ក្រោយពីសិក្ខាកាមចំនួន ០២ វគ្គ បានបញ្ចប់ការសិក្សាវិលត្រឡប់ពី ប្រទេសវៀតណាម មកកម្ពុជាវិញ (វគ្គមធ្យមវិទ្យុទូរលេខ ១១នាក់ និងវគ្គមធ្យមបច្ចេកទេសវិទ្យុទាក់ទងចំនួន ១១នាក់) នៅពេលនោះអង្គភាព វិទ្យុ ទាក់ទង នៅជាការិយាល័យឈ្មោះការិយាល័យ ទី៦ ចំណុះមន្ទីរ ពិចារណា សរុបក្រសួងមហាផ្ទៃ។
-ឆ្នាំ១៩៨៩ អង្គភាពវិទ្យុទាក់ទង បានវិវឌ្ឍន៍ពីការិយាល័យទី៦ នៃមន្ទីរពិចារណាសរុប ទៅជានាយកដ្ឋាន
វិទ្យុទាក់ទងចំណុះ ក្រសួងមហាផ្ទៃ ដោយ មានអនុរដ្ឋមន្រ្តី០១រូប ទទួលបន្ទុក។
-ឆ្នាំ១៩៩៣ នាយកដ្ឋានវិទ្យុទាក់ទង ស្ថិតក្រោមឱវាទរួមរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋាននគរបាលជាតិ។
-បច្ចុប្បន្ននាយកដ្ឋានវិទ្យុទាក់ទង ស្ថិតក្រោមការគ្រប់គ្រងដឹកនាំរបស់សេនាធិការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។


